(ប៉ារីស)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Anthony Martial បានវិលចូលក្រុមជម្រើសជាតិបារាំងវិញ ក្រោយត្រូវបានគ្រូបង្វឹកថ្មី Didier Deschamps ចូលកាន់តំណែងបន្ទាប់ពីកីឡាកររូបនេះបានខកខានការបង្ហាញខ្លួនអស់មួយរយៈ ជាពិសេសព្រឹត្តិការណ៍ FIFA World Cup 2018។

ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Martial បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបបិសាចក្រហម Manchester United របស់ក្របខណ្ឌអង់គ្លេស Premier League អតីតម្ចាស់ពានរង្វាន់កីឡាករវ័យក្មេងលេងល្អ Golden Boy Award for the best under-21។

គ្រូបង្វឹក Deschamps បានលើកឡើងពីកីឡាកររូបនេះថា «Martial នៅពេលបច្ចុប្បន្នកំពុងមានសក្តានុពលនៅលើទីលាន គ្រាន់តែមិនសូវបានបង្ហាញខ្លួនទៀងទាត់ជាមួយមិត្តរួមក្រុមជម្រើសជាតិ ក៏ប៉ុន្តែរូបគេបានបង្ហាញវានៅ Man Utd ហើយអ្វីដែលយើងសង្ឃឹម គឺការបង្ហាញខ្លួននៅសប្តាហ៍ខាងមុខនេះជាមួយយើង»

ការបង្ហាញខ្លួនជាថ្មីសម្រាប់កីឡាកររូបនេះដែលនឹងត្រូវនាំក្រុមមាន់គកបារាំង ប៉ះហូឡង់ ក្នុងពានរង្វាន់ Nations League នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា មុនពេលប៉ះអ៊ុយរ៉ាហ្គាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងមិត្តភាពអន្តរជាតិ៕