(ភ្នំពេញ)៖ ក្រោយពីបាន​ក្លាយជាម្ចាស់ជ័យលាភី និងបានទទួលពាន ព្រមទាំងទទួលបានរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់​ហើយនោះ​ ស្រាប់តែថ្មីៗនេះ កុមារា ទេព ពិសិដ្ឋ បានធ្វើឲ្យមហាជន ធ្វើការកោតសរសើរយ៉ាងខ្លាំង ខណៈដែលរូបគេ បានចូលរួមធ្វើអំពើ សប្បុរសធម៌ភ្លាម ដោយបាននាំយករង្វាន់ជាភេសជ្ជៈ ទៅឧបត្ថម្ភឲ្យក្មេងៗ នៅសាលាដូង​កោះដាច់ ធ្វើឲ្យមហាជន លាន់មាត់សរសើរមិនដាច់ពីមាត់​។

ជាការពិតណាស់ ជាមួយនឹងរូបភាព ដែលបង្ហាញពី​កាយវិការដ៏ទន់ភ្លន់ និងទឹកចិត្តអាណិត ស្រឡាញ់ដល់ក្មេងៗ ក្រីក្រនៅសាលាដូង ម្ចាស់ពានរូបនេះ ក៏​បាននាំយករង្វាន់ជាភេសជ្ជៈ ជាច្រើន យកទៅឧបត្ថម្ភ​ដល់ក្មេងៗ នៅសាលាដូងកោះដាច់ ព្រមទាំងបានធ្វើបកស្រាយ​បទច​ម្រៀ​ង​​ ដែលបង្កឲ្យបរិយាកាសកាន់តែរំភើបទៀតផង។

ជាមួយគ្នានេះ ដោយឃើញនូវទង្វើ​ដ៏ល្អ ព្រមទាំងទឹកចិត្ត ពោរពេញទៅដោយក្ដីស្រឡាញ់របស់ម្ចាស់ពាន «The Voice Kids Camb​o​d​​i​a» ​រដូវកាលទី២ ទេព ពិសិដ្ឋ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់លើកសរសើរភ្លា​ម​ថា «​ពិតជាក្មេងល្អ​ ទើបតែលើកពានថ្មីៗ ទេព ពិ​សិដ្ឋ ចេះធ្វើបែបនេះទៅហើយ សង្ឃឹមថា ទេព ពិសិដ្ឋ នឹងទទួលបានភាពល្បីល្បាញ នាពេលអនាគតជាមិ​នខាន»