(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបច្បាស់​រួចមកហើយថា ចំណង​ស្នេហ៍​រវាង​តារា​កំប្លែង វ៉ាន់ នី​ឡា ជាមួយ​អតីត​គូ​ដណ្ដឹង​លោក ផន រង្សី បានបញ្ចប់ និង​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ ខ្លួន​យូរណាស់​មកហើយ ប៉ុន្ដែហាក់ដូចជា​នៅតែពាក្យពេចន៍​ លេចឮចេញពី​មាត់​មហាជន​ មិន​សាបសូន្យ​ទាល់តែសោះ ទៅលើ​តារា​កំប្លែង​វ័យក្មេង វ៉ាន់ នី​ឡា ថានាងជា «​មេម៉ាយ​ខាន់ស្លា​»​ ខណៈ​ថ្មីៗ​នេះនាង​កំពុងតែ ​បង្ហាញ​ភាពស្និទ្ធស្នាល​ ជាមួយ​បុរស​វ័យក្មេង​ម្នាក់ទៀត​ ដែល​គេ​សង្ស័យ​ជា​គូស្នេហ៍ថ្មី​របស់​នាង​។​ យ៉ាងណាមិញ ដោយ​អត់ទ្រាំ​នឹង​ពាក្យ​លេចឮថា ​ជា​ស្ត្រី​មេម៉ាយ​ខាន់ស្លា ពី​មជ្ឈដ្ឋាន​ខាងក្រៅ​មិនបាន កូនស្រី​សំណព្វចិត្ត​របស់​លោកតា វ៉ិ​ច​ទ័​រ រូបនេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅវិញ​ និងហាក់បង្ហើបឲ្យដឹង​ពីមូលហេតុ ដែលធ្វើឲ្យនាង និងអតីតគូដណ្ដឹង ឈានដល់ផ្លូវបំបែក ចែកផ្លូវគ្នាដើរទៀតផង។

​ដោយយោងតាមគណនីហ្វេសប៊ុក របស់​កូនស្រី​សំណព្វចិត្ត​ របស់​លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​​ ទៅពាក្យថា នាងជាមេម៉ាយខាន់ស្លា ដែលមានអត្ថន័យយ៉ាងដូច្នេះថា «តើមានមនុស្សស្រីប៉ុន្មាននាក់​ ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា? សប្បាយមែនទេ ដែលដើរនិយាយពីខ្ញុំ ថាខ្ញុំមេម៉ាយខាន់ស្លា សុខចិត្តផ្ដាច់ពាក្យទៅមានប្រុស? ​អ្នកដឹងច្បាស់​ហើយមែនទេ​? ពេលខ្ញុំភ្ជាប់ពាក្យថា ខ្ញុំស្រឡាញ់គេ ដោយសារគេមានឡានល្អ មានលុយ ពេលខ្ញុំផ្ដាច់ពាក្យ ទៅស្គាល់អ្នកផ្សេង គេជាមនុស្សធម្មតា មិនឡូយឆាយ មិនចេះតែងខ្លួនហើយនៅក្មេង ថាខ្ញុំនឹងស្រឡាញ់ពួកពាល បាតសង្គម ហើយសល់ពេលចឹងធ្វើម៉េចទៅបានត្រូវ ស្រឡាញ់អ្នកមានក៏ខុស ស្រឡាញ់អ្នកធម្មតាក៏ខុស ហើយខ្ញុំសុំផ្ដាំ មុននឹង​បើកគម្របមាត់និយាយ យកខួរមកគិតសិន ចាំនិយាយ (គិតឲ្យបាន១០០សិនចាំនិយាយ) ខ្ញុំឈឺចាប់ជិតនឹងឆ្កួតដោយសារពាក្យ (​គូដណ្ដឹង​) ឈឺគ្រាំហើយ​»​

តារាកំប្លែងវ័យក្មេង​រូបនេះ បានបញ្ជាក់បន្តទៀតថា «​មុននឹងបញ្ចប់គេក៏បាននិយាយថា បងស្ដាយដែល​បាត់បង់មនុស្សស្រីដូចអូន បងមិនដែលមើលឃើញ ទង្វើល្អរបស់អូន គិតតែការងារមិនដែលខ្វល់ នឹងមនុស្សស្រីម្នាក់នេះ បើសិនមានឱកាស បងនឹងកែខ្លួន ធ្វើមនុស្សល្អសម្រាប់អូន ហើយអ្នកដែល​មិនដឹងរឿងនៅឲ្យស្ងៀម ទៅកុំលូតាមគេ​»

គួរឲ្យ​ដឹងផងដែរថា ចាប់តាំងពី​ប្រកាស​ចែកផ្លូវ​គ្នា​មក វ៉ាន់ នី​ឡា ក៏ដូចជា​ខាង​អតីត​គូ​ដណ្ដឹង លោក ផន រង្សី មិនបាន​ទម្លាយ​នូវ​មូលហេតុ​ធ្វើ ឲ្យពួកគេ​មិនអាច​រួមរស់​ ក្លាយជា​គ្រួសារ​តែមួយ​បានទេ ខណៈទើបតែ​កាលពីថ្មីៗនេះ វ៉ាន់ នី​ឡា ហាក់​បង្ហើប​​ឲ្យដឹងពី​ដើម​ចម ​នៃ​រឿង​បែកបាក់​របស់​ពួកគេ ឲ្យប្រិយមិត្តទស្សនិកជនបានដឹង​៕