(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប យូណាយធីត បានប្រកាសពីការជ្រើសរើសយុវជនថ្នាលរបស់ក្លឹប ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ។
ថ្នាក់ដឹកនាំក្លឹបនឹងរៀបចំកម្មវិធីធ្វើតេស្តសមត្ថភាព ជ្រើសរើសកីឡាករបន្ថែមក្នុងដំណាក់កាលទី១ ធ្វើនៅទីលានបាល់ទាត់ វិទ្យាល័ឥន្ទ្រទេវី រយៈ២ថ្ងៃ
១/. ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨
- ពេលល្ងាច ចាប់ពីម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង ៥៖០០ល្ងាច
២/. ថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨
- ពេលព្រឹក ចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១០៖០០ព្រឹក
- ពេលល្ងាច ចាប់ពីម៉ោង ២៖៣០នាទី ដល់ម៉ោង ៥៖០០ល្ងាច
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមកីឡាករទាំងអស់ដែលមានបំណងចង់ចូលរួមជាមួយ AEU សូមត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការធ្វើតេស្តសមត្ថភាព នៅទីកន្លែង និងពេលវេលាកំណត់ខាងលើ៕