(ភ្នំពេញ)៖ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនគ្រូបង្វឹក យ៉ិន កែវវាសនា  និងកីឡាករ ដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធទៅចូលរួមក្នុងការប្រកួតទូកក្តោង ប្រចាំឆ្នាំរបស់ប្រទេសសិង្ហបុរី ក្នុងកម្មវិធី NSC CUP SERIES 3 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈកីឡាករ ញ៉ូវ ចាន់ នឹងប្រកួតលើវិញ្ញាសា Laser 4.7។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ សហព័ន្ធក៏បានបញ្ជូនលោក សោម សុទ្ធរិទ្ធិពង្ស ដែលជាអគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់សហព័ន្ធកីឡាទូកក្តោងអាស៊ី ដែលបានប្រព្រិត្តទៅនៅសណ្ឋាគារ The Best Western Plus Kemayoran នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពលោក Malav Shroff ដែលជាប្រធានសហព័ន្ធកីឡាទូកក្តោងអាស៊ី និងអធិបតីជាកិត្តិយសពីលោក Kim Anderson ប្រធានសហព័ន្ធកីឡាទូកក្តោងពិភពលោក។

ក្នុងកិច្ចប្រជុំនេះដែរបានពិភាក្សាគ្នាអំពីការជំរុញ និងអភិវឌ្ឍន៍កីឡាទូកក្តោងនៅក្នុងទ្វីបអាស៊ីឲ្យមានភាពរីកចម្រើន ដូចវិស័យកីឡាទូកក្តោងនៅទ្វីបអឺរ៉ុប។

សម្រាប់កិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាអំពីការរៀបចំវិញ្ញសាសម្រាប់ការប្រកួតទូកក្តោង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០១៩ ផងដែរនៅប្រទេស៕