(ភ្នំពេញ)៖ អ្នកនាង ដេននី ក្វាន់ ត្រូវបានមហាជនជាច្រើន ស្គាល់យ៉ាងច្បាស់ថា ជាកំពូលតារាស្រីសិចស៊ី ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញក្រសែ ភ្នែកមហាជនជាច្រើន​។ យ៉ាងណាមិញ តារាស្រីសិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូងរូបនេះ ត្រូវបានគេសង្កេតឃើញថា  មិនសូវមានវត្តមានច្រើន ខាងវិស័យសិល្បៈក្ដី ក៏ ដេននី ក្វាន់ នៅតែរកចំណូល បានយ៉ាងកាក់កប លើមុខជំនួញ លក់ផលិតផលថែរក្សាសម្រស់ របស់នាងផងដែរ ជាពិសេសពេលថ្មីៗនេះនាងបាន ទិញការដូ​ល្អៗ​ជូនខ្លួនឯងហើយ បានបង្ហោះរូបភាពឈុតនាឡិកាពេជ្រ និងចិញ្ចៀនពេជ្រដ៏ស្រស់ស្អាត ថែមទាំងមានតម្លៃ  ធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍​យ៉ាងខ្លាំង​។

ជាក់ស្ដែង ដេនី ក្វាន់ បានបង្ហោះរូប​នាឡិកាពេជ្រ និងចិញ្ចៀនពេជ្រ ព្រមទាំងសរសេររៀបរាប់ថា «ថ្ងៃនេះលុយខ្លួនឯងទិញកាដូជូនខ្លួនឯង ការដែលយើងចំណាយលុយ ទៅទិញគ្រឿងសំភារៈនិយម វាមិនមែនជាការខ្ជះខ្ជាយទេ តែវាជាការជូនកាដូទៅខ្លួនឯង ដែលខំប្រឹងរកលុយយូរហើយ គ្រាន់តែទិញនូវអ្វីដែលយើង ស្រឡាញ់គឺមិនខុសទេ គឺវាកាន់តែមានមោទនភាព ចំពោះខ្លួនឯងបំផុត ដែលយើង​អាចមានលទ្ធភាពទិញរបស់​ ដែលយើងស្រឡាញ់ ដោយមិនចាំបាច់ពឹងលើ លុយពុកម៉ែដូចកាលនៅកូនក្មេង​»

គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីសំណាក់ តារាសម្ដែងសិចស៊ី កញ្ញា ដេននី ក្វាន់ នាឡិកាពេជ្រ ដែលនាងបានទិញ គឺមានតម្លៃ ២១៩០០ដុល្លារ និងចិញ្ចៀនពេជ្រ មានតម្លៃដល់ទៅ​ ៤៩៤៩៤ដុល្លារ ឯណោះ៕