(ក្រុងឡុងដ៍)៖ ក្រុមខ្លាំងរបស់អង់គ្លេស កាំភ្លើងធំ Arsenal និងតោខៀវ Chelsea សុទ្ធតែបានកក់កៅអីវគ្គ ៣២ក្រុមចុង ក្រោយនៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០១៨-២០១៩ នេះដូចៗគ្នា ស្របពេលដែលសល់ ២ប្រកួតទៀតក្នុងវគ្គសន្សំពិន្ទុក្នុងក្តី។

១ពិន្ទុដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមមកពីព័រទុយហ្គាល់ Sporting Lisbon នៅកីឡដ្ឋាន Emirates នាយប់មិញនេះប្រចាំពូល E បានជួយឲ្យ Arsenal ទទួលបាន ១០ពិន្ទុនាំមុខកំពូលតារាងដាច់ ខណៈ Sporting ឈរនៅលេខ២ មាន៧ពិន្ទុ និងក្រុមលេខ៣ Vorskla ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ។

ដូចគ្នាយប់មិញនេះដែរ ម្ចាស់ជើងឯក FA Cup រដូវកាលមុន Chelsea រកបានប្រវត្តិមិនចាញ់ និងស្មើ ពោលគឺឈ្នះទាំង៤ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល L ដែលរកបាន ១២ពិន្ទុពេញ ឈ្នះកៅអី១ឡើងទៅវគ្គ ៣២ក្រុមចុង ក្រោយ ជាមួយនឹងលទ្ធផលឈ្នះក្រុមម្ចាស់ផ្ទះ BATE Borisov ១-០ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៥២៕