(ភ្នំពេញ)៖ តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានចេញផ្សាយថា បាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានស្ថិតនៅពូលក្នុង H និងបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គចែកពូលនេះនៃវគ្គជម្រុះ AFC U23 Championship 2020 ដោយត្រូវជួប ក្រុមកូរ៉េខាងត្បូង, អូស្ត្រាលី និងក្រុមឆានីសតៃប៉ិ។

ការប្រកួតនេះដែរនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។ សម្រាប់ក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូល នឹងមានឱកាសឡើងវគ្គបន្ដ ខណៈលេខ២ ចំនួន៤ក្រុម មានពិន្ទុល្អក៏ត្រូវបានជ្រើសរើសឡើងវគ្គ បន្តផងដែរ ដើម្បីបង្រ្គប់ ១៦ក្រុមក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រដែលមានថៃធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២០។

នេះជាលើកនៃការរៀបចំយុទ្ធនាការពានរង្វាន់ AFC U23 Championship គ្រាដែលម្ចាស់ជើងឯកទាំង ៣សម័យកាលមុនមានជប៉ុន អ៊ីរ៉ង់ និងអ៊ូសបេគីស្ថាន៕