(ភ្នំពេញ)៖ ក្លឹបបាល់ទះវិសាខា បានបញ្ជូនយុវជន ៤ នាក់ទៅហ្វឹកហាត់នៅក្លឹបវិសាខាថៃ នៅទីក្រុងបាងកក ដែលមានរយៈពេលចំនួន ៦ខែ ដើម្បីបង្កើនកម្រិតគុណភាពឲ្យកាន់តែមានភាពល្អប្រសើរឡើង នេះបើតាមការចេញផ្សាយរបស់ក្លឹបបាល់ទះវិសាខា ការពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក សាន សុក្រិត ជាគ្រូបង្វឹកក្រុមបាល់ទះវិសាខា បានឲ្យដឹងថា កីឡាករដែលទៅចូលរួមហ្វឹកហាត់សម្រាប់កីឡាករទាំង ៤នាក់នោះគឺ គួន មុំ, ឡាង រាសីកែវ, ផល ថានិត និង វឿន វាសនា។
គ្រូបង្វឹកដ៏ដែលបានបន្តថា សម្រាប់ហេតុផលក្នុងការបញ្ជូនសមាជិគទាំង ៤នាក់នេះ ដោយសារឯកឧត្ដម ស សុខា ជាប្រធានក្លឹប បានមើលឃើញពីកម្រិតនៃការលេងរបស់កីឡាករកម្ពុជាមានភាពស្រដៀង ទៅហ្នឹងកីឡាករដែលកំពុងលេងនៅក្លឹបវិសាខាថៃ ក្នុងការបញ្ជូនកីឡាករទាំង ៤នាក់នេះទៅដែរ នឹងអាចឲ្យកីឡាករយុវជនកម្ពុជាមានបទពិសោធកាន់តែច្រើន ហើយអាចអភិវឌ្ឍន៍វិស័យកីឡាករបាល់ទះនៅកម្ពុជា បន្ថែមទៀត៕