(ជប៉ុន)៖ នេះជាលើកដំបូងហើយ សម្រាប់តារាចម្រៀង BTS Jungkook ដែលបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីមួយ ដើម្បីជួបជាមួយអ្នកគាំទ្រនៅទឹកដីជប៉ុន។ ក្លឹបអ្នកគាំទ្រជនជាតិចិនរបស់ Jungkook ឈ្មោះ Jungkook China បានបង្ហាញការគាំទ្ររបស់ពួកគេយ៉ាងខ្លាំង ចំពោះតារាប្រុស BTS រូបនេះ។
បន្ទាប់ពីគម្រោងរបស់ BTS សម្រាប់ការប្រគំតន្រ្តី «Love Yourself» នៅ Hamilton និងទីក្រុងឡុងដ៍ ពួកគេនឹងបន្តជាមួយជើងទីបី នៅទឹកដីជប៉ុន។ Jungkook នឹងមាន វត្តមាននៅឯផ្លូវស្ថានីយ៍រថភ្លើងជប៉ុន ដែលត្រូវបានគេនិយាយថា លោកជាតារាកូរ៉េដំបូង ហើយដែលបង្ហាញមុខនៅទីនោះ។ ស្ថានីយ៍ផ្លូវដែករបស់ជប៉ុននេះ ត្រូវបានគ្រប់គ្រងផ្ទាល់ដោយរដ្ឋាភិបាល ហើយជាធម្មតាវាហាមឃាត់សម្រាប់ការផ្សាយ ដែលមិនមែនជាពាណិជ្ជកម្ម។
Poster របស់ Jungkook ត្រូវបានដាក់បង្ហាញនៅឯស្ថានីយ៍ Suidobashi ដែល ជាស្ថានីយ៍រថភ្លើងសាធារណៈ ដ៏មមាញឹកមួយនៅក្នុងទីក្រុង។ ផ្ទាំងរូបភាពនេះ បានចាប់ផ្តើមដាក់តាំងចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា សម្រាប់រយៈពេលនៃព្រឹត្តិការណ៍ ប្រគំតន្រ្តីរបស់ «Love Youself» របស់ BTS នៅជប៉ុន៕