(អាមេរិក)៖ ថ្មីៗនេះ Jennifer Lopez បានធ្វើឲ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពចុងក្រោយរបស់នាង ដែលបង្ហាញពីភាពសិចស៊ីបែបអាក្រាតមួយចំហៀងខ្លួននៅលើគម្របទស្សនាវដ្តីមួយ។ ឈុតពណ៌បៃតងដែលតារា ស្រីរូបនេះគ្រងលើដងខ្លួនប្រៀបបីដូចជាស្បៃភ្លឺរលោងដ៏វែងយកមកបិទបាំងរាងកាយរបស់នាងតែមួយផ្នែកប៉ុណ្ណោះ មើលទៅទំនងដូចជា Jennifer ថតរូបអាក្រាតអញ្ចឹង។

 ទោះជាយ៉ាងណា JLo Magazine បានបង្ហាញជាថ្មីម្តងទៀតថា វាគ្រាន់តែការបង្ហាញនិងជាស្ទីលថ្មីនៃម៉ូតសំលៀកបំពាក់របស់ Jennifer ដែលគ្មាននរណាម្នាក់អាចប្រកួតជាមួយនាង ឡើយ។ ក្រៅពីជាតារាចម្រៀងអាមេរិកដ៏ល្បី Jennifer Lopez ក៏ជាតារាសម្តែងស្រីម្នាក់ដែលទទួលបានការគាំទ្រខ្លាំង ផងដែរហើយបន្ទាប់ពីប្រឡូកក្នុងពិភពតារាហូលីវូតធ្វើឲ្យ Jennifer ផ្លាស់ប្តូរខ្លួនឯងច្រើន ជាពិសេសនាងមិនខ្លាចនឹង បើកចំហពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ៕