(ក្រុងឡុងដ៍)៖ លោក Claude Puel ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបកញ្ជ្រោងខៀវ Leicester City នឹងដឹកនាំសមាជិកក្រុមទាំងអស់ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យសពប្រធានក្លឹប លោក Vichai ក្រោយចប់ការប្រកួតទល់នឹង Cardiff City ក្នុង Premier League នារាត្រីថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បុរសសញ្ជាតិបារាំង Puel ក៏បានថ្លែងថា ការទៅចូលរួមបុណ្យសពរបស់មហាសេដ្ឋីថៃ គឺជាទឹកចិត្តរបស់កីឡាករទាំងអស់ដែលម្នាក់ៗចង់ទៅគោរពម្ចាស់ក្លឹបរបស់ពួកគេជាលើកចុងក្រោយ និងចូលរួមរំលែកទុក្ខដល់ប្រពន្ធ និងលោក Top ជាកូនប្រុសរបស់លោក Vichai ផងដែរ។

លោក Vichai ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីមានប្រាក់ពាន់លាន និងជាម្ចាស់ក្លឹប Leicester City ដែលបានស្លាប់បាត់បង់ជីវិតជាមួយជនរងគ្រោះ ៤នាក់ផ្សេងទៀតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏រន្ធត់មួយនៅខាងក្រៅកីឡដ្ឋាន King Power កាលពីសប្តាហ៍មុននេះ៕