(ប៉ារីស)៖ កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Angel Di Maria បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយក្លឹបជើងឯកបារាំង Paris Saint-Germain (PSG) ដែលនឹងផុតកំណត់រហូតដល់ចុងរដូវកាលឆ្នាំ២០២០-២០២១ ខាងមុខ។
កីឡាករលេងក្នុងតំណែងបម្រើប្រយុទ្ធ វ័យ៣០ឆ្នាំ Di Maria បានក្លាយជាសមាជិកម្នាក់របស់ PSG ចាប់តាំងពីបានផ្ទេរពីក្លឹប Manchester United ក្នុងឆ្នាំ២០១៥ ដែលមានតម្លៃខ្លួន ៦៣លានអឺរ៉ូ ហើយពេលនេះរូបគេនឹងបន្តលេងឲ្យ PSG ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយលនោះហើយ គេនឹងមានអាយុ ៣៣ឆ្នាំ។
ការរួមរស់ជាមួយក្លឹប PSG រយៈពេល ៣ឆ្នាំមកនេះ Di Maria បានជួយឲ្យក្លឹបស្ថិតនៅទីក្រុងប៉ារីសមួយនេះ ឈ្នះពាន Ligue 1 បាន១ដង ក្នុងឆ្នាំ២០១៦ ពានរង្វាន់ French Super Cup ២ដង និងពាន French League Cup ២ដង៕