(ភ្នំពេញ)៖ លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា សៀង ចន្ធា គឺជាកីឡាករដ៏ល្អមានសក្តានុពលមួយរូប និងមានការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់។ លោក Felix បានជំរុញខ្សែប្រយុទ្ធមានប្រភពពីខេត្តកោះកុងដដែលប្រឹងប្រែងអត់ធ្មត់ ដោយសារវ័យក្មេងនៅឡើយ ហើយលោកគិតថា គេនឹងអាចក្លាយជាកីឡាករដ៏ល្អមួយរូបនាពេលអនាគត។

កីឡាករលេងក្នុងតំណែងប្រយុទ្ធ សៀង ចន្ធា មានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ដែលបានកើតនៅក្នុងឆ្នាំ២០០២។ អ្វីដែលសំខាន់ផងនោះ ចន្ធា បានក្លាយជាកីឡាករក្មេងជាងគេ ក្នុងចំណោមអ្នកមានឈ្មោះទាំង២៥នាក់ ដែលគ្រូវបានគ្រូជំនួយរបស់លោក Honda កោះហៅចូលរួមក្រុមជម្រើសជាតិគោព្រៃកម្ពុជា សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup លើកនេះ។

អ្វីដែលសំខាន់ផងនោះ ដោយសារតែគេនៅក្មេងនៅឡើយ អ៊ីចឹងយើងត្រូវតែព្យាយាមអត់ធ្មត់លើគេ ហើយគេក៏ត្រូវតែអត់ធ្មត់ដែរ។ អ៊ីចឹងយើងត្រូវតែតាមដានជាជំហាន ព្រោះគេជាកីឡាករ ១រូបក្នុងចំណោមកីឡាករដែលមានសក្ដានុពលម្នាក់។ បន្ថែមលើកនេះ សៀង ចន្ធា ជាកីឡាករមកពីខេត្តកោះកុង បានផ្ដើមហ្វឹកហាត់បាល់ទាត់ជាលក្ខណៈអាជីពពេលឈានជើងចូលមជ្ឈមណ្ឌលជាតិបាទី ឆ្នាំ២០១៤ និងមានឈ្មោះលេងឲ្យជម្រើសជាតិអាយុក្រោម១៦ឆ្នាំ ១៧ឆ្នាំ និង ១៩ឆ្នាំទៀតផងនាពេលកន្លងមក។

សូមបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា កំពុងត្រៀមខ្លួនចូលរួមប្រកួត AFF Championships ឆ្នាំ២០១៨ ចាប់ពីថ្ងៃ ទី០៨ ខែវិច្ឆិកាតទៅ៕