(ភ្នំពេញ)៖ ក្រុមយុវជនថ្នាលរបស់ក្លឹបភ្នំពេញក្រោន U14 បានបន្តរងបរាជ័យក្រោមថ្វីជើងក្រុម U14 ក្លឹប Nongbua Pitchaya FC 7-0 ក្នុងការប្រកួតទី២នារសៀលថ្ងៃទី៣១ ខែតុលា ក្រោយលើកទី១​ បានចាញ់ក្រុម U14 ក្លឹប Buriram United 4-0 កាលពីថ្ងៃទី៣០ ក្នុងជំនួបយុទ្ធនាការដណ្តើមពានរង្វាន់ CP-Meiji Cup U-14 International Championships 2018 នៅក្នុងកីឡដ្ឋាន Chang Arena ប្រទេសថៃ។

នេះជាលទ្ធផលចាញ់ច្រើនជាងគេក្នុងប្រកួតទាំង ២ជើងរបស់យុវជនក្លឹបភ្នំពេញក្រោន U 14 បានធ្វើឲ្យបាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលយុវជនក្លឹបភ្នំពេញក្រោន U 14 ស្ថិតនៅក្នុងពូល C ប្រកួតបាន ២ប្រកួតមាន ០ពិន្ទុគ្រាដែលក្រុម Nongbua Pitchaya FC នឹងត្រូវប៉ះក្រុម Buriram Utd ដើមម្បីប្រជែងគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមដែលត្រូវចូលរួមការប្រកួតមានចំនួន ១២ក្រុមដោយមានថៃ ៦ក្រុមរួមមាន Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd និង Bangkok Utd ក្រុមចំនួន២មកពីជប៉ុន គឺ Fagiano Okayama និង Jubilo Iwata បូករួម NFDP របស់ម៉ាឡេស៊ី, Aspire Academy មកកាតា និងក្រុមហុងកុង Kitchee SC៕