(អ៊ីតាលី)៖ ជាប្រវត្តិសាស្រ្ត ដែលប្រទេសអ៊ីតាលី បានជួបប្រទះនូវគ្រោះ​ទឹកជំនន់ ឈានដល់កម្រិតប្រកាសអាសន្ន នៅទីក្រុងវេនីស ហើយភ្ញៀវទេសចរណ៍​ដែលរស់នៅ តំបន់ទឹកភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេស្នើ​សុំឲ្យជម្លៀសចេញ ពីផ្លូវ Mark's Square ហើយយ៉ាងហោចណាស់ មានមនុស្ស​៥​នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិមួយនេះ។

ភ្ញៀវទេសចរណ៍ ត្រូវបានគេឃាត់ មិនឲ្យចូល​ក្នុងផ្លូវ ដែលមានទឹកជម្រៅជ្រៅ បន្ទាប់ពីកម្ពស់ទឹក បានកើនឡើងលើសពី​៥ហ្វីត ឬ ៥៩ អ៊ីង នៅពេលរសៀល ដែលកម្ពស់ទឹកនេះ គឺកើនឡើង​មានតែ​៥ដង ប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្ត។

អភិបាលខេត្ត Veneto លោក Luca Zaia បាននិយាយថា ទឹកជំនន់នៅសប្តាហ៍នេះ អាចឈានដល់កំរិតប្រកាសអាសន្ន ដែលបានកើតឡើង ដូចកាលពីឆ្នាំ ១៩៦៦ ដោយបានវាយប្រហារទីក្រុង វេនីស និង​បំផ្លិចបំផ្លាញមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ផ្លូរ៉ង់។ គ្រប់តំបន់ Veneto គឺលោតសញ្ញាក្រហម ប្រកាសអាសន្ន នៅពេលរលកអាកាសធាតុ មិនអំណោយផល។

ប្រជាជនខាងជើងប្រទេសអ៊ីតាលី ស្ទើរតែទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលនៃខ្យល់ព្យុះមួយនេះ  ដោយសារតែមានខ្យល់បក់ កើនឡើងរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និង​កម្ពស់នៃភ្លៀងធ្លាក់ នៅកន្លែងខ្លះ ស្មើនឹងកម្រិតទឹក ដែលធ្លាក់ចុះក្នុងរយៈពេលជាច្រើនខែ។  ខ្យល់បក់ខ្លាំង បណ្ដាលឲ្យដើមឈើ​នៅតាមដងផ្លូវ ត្រូវដួលរលំ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ ស្លាប់​ចំនួន​៤​ករណី នៅទីក្រុង Naples, Lazio និង Liguria។

គ្រួសារមួយចំនួនបានបីកូនៗ​ពរលើស្មា ឆ្លងកាត់ពាសពេញផ្លូវ ដែលទិដ្ឋភាពមួយនេះហាក់បីដូចជាសាលា និង​មន្ទីរពេទ្យ ត្រូវបានបិទពេញទីក្រុង ចំណែកឯប្រជាជន ណែនាំមិនចាកចេញទៅក្រៅ។ ភ្ញៀវទេសចរណ៍មួយចំនួន បានពាក់ស្បែកជើង​ដល់ភ្លៅ ហើយអ្នកខ្លះទៀត ដើរឆ្លងទឹក ដោយយួរស្បែកជើង​កាន់នឹងដៃ រួមជាមួយនឹងមានឥវ៉ាន់នៅនឹងខ្លួន។

អាជ្ញាធរបានប៉ាន់ស្មានថា ៧០ភាគរយ នៃទីក្រុងអាងទឹកស្អុយ ត្រូវបានជន់លិច ដោយទឹកជំនន់នាពេលបច្ចុប្បន្ននេះ។ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ឲ្យមន្រ្តីនៅក្នុងតំបន់ដែលរងការប្រហារ​ដោយព្យុះ ប្រហែលពាក់កណ្តាលប្រទេស ត្រូវពិចារណា បិទសាលារៀន និង​កន្លែងធ្វើការរយៈពេលពីរថ្ងៃ ក្រោយមានទឹកជន់លិច៕