(ភ្នំពេញ)៖ ជាការពិតបើរំឭកពីអ្នកសិល្បៈប្រុស-ស្រី កាលពីជំនាន់ដើម គឺមានច្រើនណាស់ ប៉ុន្តែអ្នកខ្លះក៏ត្រូវបាត់បង់ជីវិតដោយសារសង្រ្គាម និងខ្លះទៀតក៏នៅរស់រាន មានជិវិតមកទាល់នឹងបច្ចុប្បន្ន។ ទោះបីជា បច្ចុប្បន្នវត្តមានរបស់តារាជើងចាសភាគច្រើន បានរសាត់ឆ្ងាយពីវិថីសិល្បៈហើយក្តី ប៉ុន្តែស្នាដៃសម្តែងភាព និងចម្រៀង ព្រមទាំងកេរ្តិ៍ឈ្មោះ របស់តារាទាំងនោះ នៅតែស្ថិតក្នុងបេះដូងទស្សនិកជន និងអ្នកសិល្បៈជំនាន់ក្រោយជានិច្ច។

លោកអ្នក មកទស្សនានូវកម្ររូបភាពដ៏កម្រ របស់តារាប្រុសស្រីដ៏ឆ្នើមៗ និងមានឈ្មោះបោះសំឡេង កាលពីអំឡុយ ទសវត្សរ៍ ៦០ និង ៧០ មានដូចជា​ អ្នកស្រី ឌី សាវ៉េត, អ្នកស្រី វីរៈ តារា, អ្នកស្រី គឹម ណូវ៉ា, អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី, អ្នកស្រី សោម វណ្ណសូដានី, លោក គង់ សំអឿន, លោក ណុប ណែម, លោក ជា យុទ្ធថន និងតារាល្បីៗជាច្រើនដួងទៀត។

១, រូបថតរបស់អ្នកស្រី ឌី សាវ៉េត ដែលបានថតជុំគ្នា ជាមួយតារារួមជំនាន់ ខណៈតារាស្រីៗផ្សេងទៀត អ្នកខ្លះបានបាត់បងជិវិត ដោយសារសង្រ្គាម និងខ្លះទៀតនៅរស់រានមានជិវីត។

២, រូបរបស់លោកគង់ សំអឿន និង វីរៈ តារា ក្នុងរឿង «ពុទ្ធិសែន នាងកង្រី។

៣, រូបលោក ហ៊ុយ សាន់ ទិត្យ វិជ្ជរ៉ាដានី និង អ្នកស្រី ជិន ស៊ីណាត ក្នុងរឿងចម្រៀងឥតព្រៀងទុក។

៤, រូបលោកស្រី ឌី សាវ៉េត ក្នុងរឿង «កូនស្តេចដំរីស» ឆ្នាំ ១៩៧០។

៥, រូបលោក គង់ សំអឿន និង វីរៈ តារា ក្នុងរឿង «ឯណាប្រពន្ធខ្ញុំ»។

៦, តារា ជា យុទ្ធថន និង សាក់ ស៊ីស្បោង ក្នុងរឿងពស់កេងកង។

៧, តារា ជា យុទ្ធថន។

៨, តារា ឌី សាវ៉េត និង សោមវណ្ណស៊ូដានី និង តារា វណ្ណ វណ្ណះ ក្នុងរឿង «កែវណាម៉ា»។

៩, តារា ណារី ហែម និង តារា ណូយ៉ា ក្នុងរឿង «ក្រមុំខ្មែរលើ»។

១០, តារា ណុប ណែម និង អ្នកស្រី វិរៈ តារា ក្នុងរឿង «ឯណាប្រពន្ធខ្ញុំ»។

១១, តារាឯក ឌី សាវ៉េត និង គង់ សំអឿន ក្នុងរឿង «ព្រោះតែស្រឡាញ់»។

១២, តារា ណុប ណែម កែវ មន្ថា និង តារា ឌី សាវ៉េត ក្នុងរឿង «នរកលោកីយ៍»។

១៣, ពៅ ទេវី ក្នុងរឿង «ព្រះគោព្រះកែវ»។

១៤, រូបភាព តារាសម្ដែង ទិត្យ វិជ្ជរ៉ាដានី។

១៥, រូបភាព តារាសម្ដែង ប៉ា ព្រីកា និង លោក គង់ សំអឿន ក្នុងរឿង «កោដិមួយពីរនាក់»។

១៦, រូបភាព តារាសម្តែង ហែម ណារី (Narie Hem) ក្នុងឈុត រឿង «បក្សីឋានសួគ៌»។

១៧, រូបភាព លោកស្រី វីរៈ តារា ក្នុងឈុត នាង កង្រី រឿង «រិទ្ធីសែននាងកង្រី»។

១៨, រូបភាពក្នុងរឿង ចំប៉ាមាស (វណ្ណ វណ្ណៈ និង គឹម ណូវ៉ា)។

១៩, រូបភាពតារាសម្ដែង សោម វណ្ណសូដានី ក្នុងរឿង «សុវណ្ណហង្ស»

២០, អាប៊ុល កាសេម Abul Kasem គង់ សំអឿន និង សោម វ៉ាន់សូដានី។

២១, រូបភាពក្នុងឈុតភាពយន្ថ តារាកាចហ៊ុយសាន់ និងតារាទិត្យវិជ្ជរ៉ាដានី។

២២, តារា សោម បុប្ផា ក្នុងរឿង «នាងនាគត្រាច់ចរ» ថតនៅចំការដូងឆ្នាំ ១៩៦៩។

២៣, ឈុតមួយក្នុងភាពយន្តថតនៅអារាញ់ លោក ហ៊ុយ សាន់ និង តារាឯក ជា យុទ្ធថន។