(ក្រុងឡុងដ៍)៖ គ្រូបង្វឹក Steven Gerrard បានខកខានឱកាសលើកពានជាលើកដំបូង ក្នុងតួនាទីជាអ្នកចាត់ការក្លឹប ក្រោយក្រុម Rangers ប្រកួតចាញ់ម្ចាស់ផ្ទះ Aberdeen ក្នុងលទ្ធផល ១-០ នាយប់មិញនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Scottish League Cup ឆ្នាំ២០១៨។

គ្រាប់បាល់ជ័យជម្នះរបស់កីឡាករ Lewis Ferguson បានជួយឲ្យ Aberdeen ឈ្នះក្នុងការប្រកួត ហើយក្លឹបនេះនឹងប៉ះក្រុមខ្លាំង Celtic ក្រោយពីបានយកឈ្នះក្លឹប Hearts ៣-០ ពីការធ្វើបានសម្រេចដោយកីឡាករ Scott Sinclair, James Forrest និងមិត្តរួមក្រុម Ryan Christie។

អ្នកចាត់ការទូទៅ Celtic លោក Brendan Rodgers បាននិយាយថា «គោលបំណងរបស់ពួកយើងនៅថ្ងៃនេះ គឺដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ យើងដឹងថា នេះជាការប្រកួតដ៏លំបាក ព្រោះ Hearts ជាក្លឹបដែលចាប់ផ្ដើមរដូវកាលបានល្អ»

Celtic នឹងជួបប្រកួតផ្ដាច់ព្រ័ត្រជាមួយ Aberdeen នៅទឹកដី Hampden Park នាថ្ងៃទី០២ ខែធ្នូ ខណៈក្លឹប Rangers បានខកខានការឈ្នះតំណែងជើងឯក ដើម្បីក្លាយជាជើងឯក ៣រដូវកាលជាប់ៗគ្នាត្រឹមយប់មិញនេះ៕