(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាជីពភ្នំពេញក្រោន បានរៀបចំកម្មវិធី Football Clinic នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ នេះនៅខេត្តព្រះសីហនុ នៅទីតាំងសាលារៀនដុនបូស្កូ។

ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងសមុទ្រមួយនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់នឹងចូលរួមចែករំលែកបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធី Football Clinic នេះបានបញ្ចប់ ថ្នាក់ដឹកនាំក្រុមភ្នំពេញក្រោន បុគ្គលិក ក៏ដូចជាកីឡាករ បានធ្វើការសហការគ្នាជាមួយនឹងថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រុមហ៊ុន Waste Management ដើម្បីរៀបចំកម្មវិធី សម្អាតទីក្រុង និងដាំកូនឈើទៀតផង៕