(យ៉ាងហ្គន់)៖ One Championship ជើងខ្លាំងមីយ៉ាន់ម៉ា Aung La Nsang បានយកឈ្នះកីឡាករលីបង់ Mahammad Karaki ដែលជាការប្រកួតការពារខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ Middleweight World Championship ក្នុងកម្មវិធីប្រដាល់ One Pursuit of Greatness កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលការប្រកួតបានធ្វើឡើងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

សម្រាប់ម្ចាស់ខ្សែក្រវាត់ Aung La Nsang មានវ័យ ៣៣ឆ្នាំធ្លាប់ប្រកួតបាន ៥៤ដង ឈ្នះ ២៤ដង ចាញ់ ១០ដងនិងមិនដែលស្មើ គ្រាដែលកីឡាករលីបង់ Mahammad Karaki ធ្លាប់ប្រកួតឈ្នះ ៩ដងចាញ់១ដង ក្នុងការប្រកួតរវាងកីឡាករទាំងពីរគឺបានតតាំងគ្នាត្រឹមតែមួយទឹក ដោយកីឡាករម្ចាស់ផ្ទះ La Nsang បានវាយកីឡាករលីបង់ Karaki ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី ១៕