(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានបញ្ចប់ការប្រកួតដកស្រង់បច្ចេកទេសចំនួន ៣ប្រកួតជាមួយក្រុមដែលស្ថិតនៅក្នុងប្រទេសថៃ រួមមានក្រុម Rachanavy FC, ក្រុម Samumsakhon University នឹងក្រុម Bangkok City FC ដែលការប្រកួតដកស្រង់បច្ចេកទេសនេះត្រូវបានបញ្ចប់ហើយកាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ការប្រកួត ខាងលើកក្រុមកម្ពុជាបានលទ្ធផលចាញ់ទាំង ៣ប្រកួតដោយប្រកួតដំបូង បានចាញ់ក្រុម Rachanavy FC ៥-១ ចាញ់ក្រុម Samumsakhon University ៤-១ នឹងចុងក្រោយចាញ់ក្រុម Bangkok City FC ៩-១ ដោយគ្រាប់ការប្រកួតក្រុមកម្ពុជា រកបានតែ ៣គ្រាប់ប៉ុណ្ណោះនឹងរបូតគ្រាប់បាល់ ៩គ្រាប់។

សូមបញ្ជាក់ផងដែរថា ក្រោយការបញ្ចប់បោះជំរុំហ្វឹកហាត់ប្រកួតដកស្រង់បច្ចេកទេសនៅប្រទេសថៃ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងត្រូវចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ចាប់ពីថ្ងៃទី០៥-១១ ខែវិច្ឆិកាខាងមុខ ដោយក្រុមហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជើងខ្លាំង រួមមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈប្រកួតបើកឆាកកម្ពុជាត្រូវជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ៕