(ម៉ានីល)៖ អ្នកប្រយុទ្ធជនជាតិហ្វីលីពីន Brandon Vera ម្ចាស់ខ្សែក្រវាត់ One Championship ប្រភេទទម្ងន់ធ្ងន់ Heavyweight ត្រូវឡើងប្រកួតការពារខ្សែក្រវាត់របស់ខ្លួន ដោយប៉ះកីឡាករមកពីអ៊ីតាលី Mauro Cerilli  ក្នុងព្រឹត្តិការណ៍ប្រដាល់ One Championship។

ជំនួបរវាងជើងខ្លាំងទាំងពីរខាងលើនេះ ត្រូវបានគេប្រសិទ្ធនាមថា «ONE CONQUEST OF CHAMPIONS»  ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើសង្វៀន Mall Of Asia Arena ប្រទេសហ្វីលីពីនតែម្តង។

បុរសមានវ័យ ៤០ឆ្នាំ Brandon ធ្លាប់ទទួលជ័យជម្នះ ១៥ដង ចាញ់៧ដង ខណៈរូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ Heavyweight ក្រោយយកឈ្នះគូប្រជែង Paul Cheng កាលពីឆ្នាំ២០១៥ កន្លងទៅ។

ចំណែកឯកីឡាករ Mauro វិញ ជាជើងឯករបស់កម្មវិធី Cage Warriors ធ្លាប់ប្រកួតឈ្នះ ១២ដង និងចាញ់តែ ២ដងប៉ុណ្ណោះ ហើយនេះគឺជាការបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី One Championship៕