(ភ្នំពេញ)៖ គ្រូបង្វឹកជនជាតិប្រេស៊ីល Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ព្រម ទាំងធ្លាប់បំពេញការងារនៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ខណៈក្លឹបនេះបានគ្រងតំណែងជើងឯកលីគកំពូលឡាវ នៅឆ្នាំ២០១៦ ផងដែរ។

សម្រាប់ក្រុមភ្នំពេញក្រោននេះដែរ គ្រូបង្វឹកថ្មី Leo ជាគ្រូបង្វឹកដែលទទួលបានសញ្ញាបត្រ AFC និងមានបទពិសោធន៍ជាមួយវិស័យកីឡាបាល់ទាត់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលធ្លាប់ដឹកនាំក្លឹប Ceara Sporting Club នៅឆ្នាំ២០១៨ ជម្រើសជាតិកម្ពុជាឆ្នាំ២០១៧ ក្លឹប Lanexang United ឆ្នាំ២០១៦ ក្លឹបថៃ Buriram United ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ក្លឹប El Jaish Sport Club ឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ក្លឹប Al Gharafa Sport Club ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ក្លឹប America F.C របស់ប្រេស៊ីលឆ្នាំ២០០៧ ក្លឹប United States of America Estrela do Norte F.C ឆ្នាំ២០០៥ ក្លឹប Santos FC របស់ប្រេស៊ីលនៅឆ្នាំ២០០២។

គួរបញ្ជាក់ផងដែរថា វត្តមានគ្រូបង្វឹកថ្មីរូបនេះ នឹងរួមចំណែកលើកស្ទួយវិស័យបាល់ទាត់នៃប្រទេសកម្ពុជា ក៏ដូចជាធ្វើឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោន ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខ៕