(ក្រុងឡុងដ៍)៖ កីឡាករ Ruben Loftus-Cheek ធ្វើបានហែតទ្រីក (៣គ្រាប់) ជួយឲ្យក្លឹបតោខៀវ Chelsea យកបាន ៣ពិន្ទុ ក្រោយឈ្នះក្រុមភ្ញៀវមកពីប្រទេសបេឡារុស BATE Borisov ក្នុងលទ្ធផល ៣-១ ដែលជាការប្រកួតក្នុងពានរង្វាន់ Europa League ឆ្នាំ២០១៨ ដែលការប្រកូតធ្វើឡើងក្នុងកីឡដ្ឋាន Stamford Bridge នាថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

កីឡាករ Cheek បានក្លាយជាកីឡាករជនជាតិអង់គ្លេសដំបូង ក្នុងរយៈពេល ៤៧ឆ្នាំដែលស៊ុតបាន Hat-trick នៅនាទីទី២ នាទីទី៨ និងនាទីទី៥៣ ខណៈ Borisov ក៏រកបាន ១គ្រាប់ដែរ ដោយកីឡាករ Rios នៅនាទីទី៧៩ ចុងម៉ោង។

ក្លឹបអង់គ្លេស Chelsea បច្ចុប្បន្នមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុង ១៣ប្រកួតនៅរដូវកាលនេះ ហើយក្លឹបនេះកំពុងឈរនៅលេខ៣ នៅក្របខណ្ឌ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ និងឈានដល់វគ្គ ១៦ក្រុមចុងក្រោយនៃពាន League Cup ក្រោមការដឹកនាំរបស់លោក Sarri ដែលបានកក់កៅអីវគ្គ ៣២ក្រុមរួចជាស្រេចនៃពានលំដាប់ទី២ អឺរ៉ុប UEFA Europa League៕