(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ ប្រាក់ ធីវ៉ា បានបដិសេដសំណើរបស់ក្លឹបថៃ២ គឺក្លឹប Trat FC និងក្លឹប Chainat FC ដើម្បីបន្តលេងនៅកម្ពុជា ជាមួយក្លឹបភ្នំពេញក្រោននារដូវកាលក្រោយឆ្នាំ២០១៩ និងឆ្នាំ២០២០។

ធីវ៉ា បានលើកឡើងថា ការដែលខ្លួនបោះបង់ឱកាសនេះ គឺដើម្បីនៅពង្រឹងសមត្ថភាព និងបទពិសោធន៍បន្ថែមនៅកម្ពុជា ខណៈដែលរូបគេថា បទពិសោធន៍ ២ឆ្នាំក្នុងក្លឹភ្នំពេញក្រោន ពុំទាន់គ្រប់គ្រាន់ឡើយ។ យ៉ាងណាក្តី កីឡាករដែលមានឪពុកជាជនជាតិថៃរូបនេះ បាននិយាយថា នឹងចាប់ឱកាសទៅលេងនៅបរទេស នៅពេលណាដែលរូបគេគិតថាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រជែង ពិសេសគឺបង្ហាញខ្លួនគ្រប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា ប្រាក់ ធីវ៉ា ជាប្រធានក្រុមជម្រើសជាតិកម្ពុជា U-22 បានចូលរួមជាមួយភ្នំពេញក្រោន កាលពីឆ្នាំ២០១៦ បន្ទាប់ពីចំណាយពេលច្រើនឆ្នាំលេងបាល់ឲ្យសាលានៅខេត្តកោះកុង និងខេត្តព្រំដែនរបស់ថៃ៕