(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៤ឆ្នាំ របស់ភ្នំពេញក្រោន នឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-១៤ International Champions ឆ្នាំ២០១៨ នៅប្រទេសថៃ នាថ្ងៃទី២៧ ខែតុលាខាងមុខនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមកីឡាករអាយុក្រោម ១៤ឆ្នាំ ភ្នំពេញក្រោន បានស្ថិតនៅក្នុងពូលជាមួយក្រុមខ្លាំង Buriram United និងក្រុម Nongbua Pitchaya FC របស់ប្រទេសថៃ។

សូមបញ្ជាក់ដែរថា ក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាច្រើនប្រទេសដូចជា ៦ក្រុមរបស់ប្រទេសថៃ Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd, Bangkok Utd មាន២ក្រុមមកពីប្រទេសជប៉ុន Fagiano Okayama និងក្រុម Jubilo Iwata ១ក្រុមមកពីប្រទេសម៉ាឡេស៊ី NFDP Malaysia ហើយ១ក្រុមមកពីប្រទេសកាតា Aspire Academy និងទីក្រុងហុងកុង Kitchee SC។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករអាយុក្រោម ១៤ឆ្នាំរបស់យើង ដែលនឹងលេងតំណាងឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ៕