(ភ្នំពេញ)៖ បេក្ខនារីមានរូបសម្រស់ស្អាត តំណាងជាតិនីមួយៗ មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក ជួបជុំគ្នាលើទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បចូលរួមប្រកួតប្រជែង ដណ្ដើមមកុដ «Miss Grand International ២០១៨» ដោយក្នុងនោះកម្ពុជាមានកញ្ញា ឌី លីកា ធ្វើជាតំណាងប្រទេស។ ខណៈកំពុងដំណើរការកម្មវិធី មានការបោះឆ្នោតតាមរយៈការ Vote តាមប្រព័ន្ធអ៊ិនធើណេត ដើម្បីឱ្យបេក្ខនាទីដែលមានសំឡេងគាំទ្រច្រើនជាងគេ ឡើងទៅវគ្គ Top 10។

យ៉ាងណាមិញ ដើម្បីជាការលើកទឹកចិត្តដល់កញ្ញា ឌី លីកា សូមជួយផ្ដល់ការ Vote លើរូបថតជំហរខ្លួនរបស់នាង តាមរយៈផេក «Miss Grand International» ដើម្បីឲ្យបេក្ខភាពកម្ពុជា ទទួលបាននូវពិន្ទុគាំទ្រ ជាបេក្ខនារី១០រូប ដែលមានពិន្ទុការនិយមចូលចិត្តគាំទ្រ តាមរយៈរូបថតមួយជំហរ ដ៏ស្រស់ស្អាត៕