(ភ្នំពេញ)៖ ខណៈដែលកាន់តែកៀកដល់ថ្ងៃរៀបការ ​តារាស្រីរូបនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្ដឹងរបស់ខ្លួនកាន់តែខ្លាំង នៅលើបណ្ដាញហ្វេសប៊ុក ធ្វើឲ្យហ្វេនៗជាច្រើនបញ្ចេញក្ដី​រំភើបជំនួស។ ជាក់ស្ដែង នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ នាងបានបណ្ដើរគូដណ្ដឹង ធ្វើដំណើរកម្សាន្ត​យ៉ាងផ្អែមល្ហែម ទៅកាន់កោះម៉ាល់ឌីវ ដែលជាទីកន្លែង ដែលនាងស្រមៃ និងប្រាថ្នាចង់ទៅកម្សាន្តជាងគេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា ហាក់តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងគួរឲ្យក្នក់ក្នាញ់ ជាពិសេសនោះ ថែមទាំងលេងស្ទីល សម្លៀកបំពាក់បែប​សិចស៊ី ​ខុសពីសព្វមួយដង ធ្វើឲ្យមានមហាជនសម្ដែង នូវការចាប់អារម្មណ៍ និងស្រឡាំងកាំង ខណៈដែលកន្លងមក គេកម្រឃើញតារាចម្រៀងស្រី លំដាប់ប្រទេសរូបនេះ ​និយមលេងខ្លួនសិចស៊ីណាស់។

តាមរយៈរូបភាពរបស់កញ្ញា ឱក សុគន្ធកញ្ញា ​ជាមួយគូដណ្ដឹង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមសម្ដែងការសរសើរ និងជូនពរគូស្នេហ៍​មួយគូនេះ ទទួលបានសុភមង្គល យូរអង្វែងទៀតផងដែរ​៕