(ភ្នំពេញ)៖ ជាការពិតចំពោះរឿងរ៉ាវស្នេហា របស់តារាសម្តែងស្រីវ័យក្មេង គឺ កញ្ញា អៀ ម៉េងលិ ជាមួយនឹងនិស្សិត​សិក្សានៅ​អង់គ្លេស បានក្លាយជារឿង​ដែលទស្សនិកជនស្ទើរគ្រប់រូប កំពុងចង់ដឹង ថាតើគូស្នេហ៍ស្រីស្រស់សម្រស់​បាន​រូបនេះ មានមុខរបរអ្វី? ទោះព្យាយាមលាក់បាំងមហាជនយ៉ាងណា អាថ៌កំបាំងមួយនេះនឹងត្រូវលាតត្រដាងឡើង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

​តារាស្រីវ័យក្មេង មានជំនួញ​ដល់ទៅ០៣ក្នុងដៃ ស្របពេលតែមួយ កញ្ញា អៀ ម៉េងលិ ត្រូវបានគេដឹងថា នាងបានព្យាយាមយ៉ាងខ្លាំង ក្នុងការលាក់បាំងរឿងរ៉ាវស្នេហារបស់នាង ទៅទស្សិកជន។ មិនតែប៉ុណ្ណោះ គេដឹងត្រឹមតែថា គូស្នេហ៍របស់នាង ជាកូនអ្នកមានទ្រព្យស្តុកម្នាក់ផងដែរ តែមិនបានដឹងច្បាស់ថា ជានរណានោះទេ។ បើតាមដំណឹងច្បាស់ការ​ បានបង្ហើបថា គូស្នេហ៍នាង ជាអ្នកមានដំណេះដឹងម្នាក់ ដែលបានបន្តការសិក្សា នៅក្រៅប្រទេស​ ព្រោះកន្លងទៅនាងក៏ធ្លាប់បានប្រាប់ដែរថា មនុស្សប្រុសដែលបានចង់បាន គឺជាមនុស្សប្រុស ដែលមានចំណេះ ស្លូតបូត ឲ្យតម្លៃគ្រួសារ និងគិតគូអនាគតរបស់នាងជាដើម។

យ៉ាងណាមិញ ដើម្បីឲ្យទស្សិកជនទទួលជ្រាបកាន់តែច្បាស់ នូវអាថ៌កំបាំងផ្ទាល់ខ្លួនមួយនេះ តារាសម្តែង និងជាអ្នកជំនួញវ័យក្មេង កញ្ញា អៀ ម៉េងលិ នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅចុងសប្តាហ៍នេះ ដើម្បីបកស្រាយរាល់ចម្ងល់របស់ទស្សនិជន។​

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» មានការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី១៤ ខែតុលា វេលាម៉ោងដដែល៕