(ភ្នំពេញ)៖ ប្អូនប្រុសតារាសិចស៊ី ដេននី ក្វាន់ គឺលោក គីមសាន បានបញ្ចេញនូវបទចម្រៀងស្នាដៃទី២ មានចំណងជើងថា «ចាំអូនកន្លែង​ចាស់» ជាបទចម្រៀង ​មានលាយឡំគ្រប់រសជាតិទាំងកម្សត់ រ៉េប និងលាក់បង្កប់នូវមនោសញ្ចេតនា ដក់ជ្រៅក្នុងក្រអៅបេះដូង ស្តាប់ហើយមានអារម្មណ៍ ស្រងេះស្រងោច ពិរោះឡើងកប់ ស្ទើតែមិនគួរឲ្យជឿ។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ ចម្រៀងថ្មីមួយបទនេះ គឺគ្រាន់​អាប់ឡូតចូលក្នុងបណ្ដាញ យូធូបត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ គឺមានអ្នកចុចស្តាប់ជាង កន្លះសែនដងឯណោះ។

លោក គីមសាន ធ្លាប់បានបញ្ចេញស្នាដៃបទចម្រៀងទី១ ក្រោមចំណងជើងថា «ស្នេហ៍ខ្ញុំខុសអ្វី» បទចម្រៀងមួយនេះ​ ក៏ទទួលបានការគាំទ្រ​ ពីសាធារណជ​នផងដែរ។

បទចម្រៀង «ចាំអូនកន្លែង​ចាស់» នេះជាបទចម្រៀងចុងក្រោយ របស់លោក គីម សាន ក្នុងពិភពសល្បៈ ដែលលោកបានបញ្ចេញជាផ្លូវការ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅលើបណ្តេញសង្គមហ្វេសប៊ុក និងត្រូវបានអាប់ឡូតចូលយូធូប ដោយមានអ្នកចុចស្តាប់ជាង កន្លះសែនដង ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។

ក្រោយបទចម្រៀងនេះ បានបង្ហាញជា​សាធារណៈ ​មានអ្នកគាំទ្រមួយចំនួន​​បានលើកឡើងថា បទចម្រៀងនេះ គឺស្តាប់ហើយ ​ជក់ចិត្តដិតអារម្មណ៍ ​ព្រោះបានលាយឡំគ្រប់​រសជាតិទាំងកម្សត់ រ៉េប លាក់បង្កប់នូវមនោសញ្ចេតនា ដក់ជ្រៅក្នុងក្រអៅ​បេះដូង ស្តាប់ហើយមានអារម្មណ៍ស្រងេះស្រងោច ត្រូវចិត្តយុវវ័យ រហូតមានអ្នកគាំទ្រខ្លះ ទាមទារឲ្យចេញ MV ក្នុងពេលឆាប់ៗខាងមុខថែមទៀតផង។

សូមបញ្ជាក់ផងដែរថា លោក គីមសាន ត្រូវបានទស្សនិកជនជាច្រើនលើកសរសើរថា មានមុខមាត់ស្រដៀងនឹងបុរសស្អាតជាងគេ​ លើលោក គឺ Omar Al Gala Borkan ខណៈតារារូបនេះ បានប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំមកហើយ ដោយភាគច្រើនលោកធ្វើបទចម្រៀង ជាលក្ខណៈឯករាជ្យ៕