(លីស្បោន)៖ កីឡាករខ្សែប្រយុទ្ធលេងក្នុងតំណែងប្រយុទ្ធ Cristiano Ronaldo មិនត្រូវបានគ្រូបង្វឹកកោះហៅចូលក្រុម ជម្រើសជាតិព័រទុយហ្គាល់ ពេលប៉ះប៉ូឡូញ និងស្កុតឡែនក្នុងខែតុលា ឆ្នាំ២០១៨ នេះឡើយ ដោយសារតែកំពុងមាន រឿងក្តីក្តាំចាប់រំលោភនារីម្នាក់នៅអាមេរិកនាពេលកន្លងមក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា នេះជាបន្តខកខានក្នុងក្រុមជម្រើសជាតិលើកដំបូង សម្រាប់កីឡាករ ដែលកំពុងប្រកបអាជីពនៅអ៊ីតាលី ក្នុងក្លឹបសេះបង្កង់ Juventus ជាមួយនឹងសុំសម្រាកពីជម្រើសជាតិ ២ប្រកួតផងដែរ កាលក្នុងខែកញ្ញាក្នុងប្រកួត Nationals League និងមិត្តភាពអន្តរជាតិ។

អតីតកីឡាករនៃក្លឹប Manchester United និងក្លឹប Real Madrid បានលេងឲ្យជម្រើសជាតិព័រទុយហ្គាល់ចុងក្រោយ ពេលចាញ់អ៊ុយរ៉ាហ្គាយ ២-១ ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីក្នុងចំណោម ៤ប្រកួតរបស់អតីតជើងឯកអឺរ៉ុប Euro 2016 និងមិនមានវត្តមានគេឡើយពេលប៉ះប៉ូឡូញ នៅថ្ងៃទី១៣ ខែតុលាក្នុង National League មុន៣ថ្ងៃបន្ទាប់ជួបស្កុតឡែន ក្នុងជំនួបមិត្តភាពអន្តរជាតិ៕