(ភ្នំពេញ​)៖ បន្ទាប់ពីមានការរិះគន់ ជាបន្តបន្ទាប់លើសកម្មភាព នៃការថតបង្ហោះរូបភាពសិចស៊ីស្រើបស្រាល និងបញ្ចេញផ្សព្វផ្សាយនូវបទចម្រៀង មានចតនាដៀមដាមលើអ្នកគាំទ្រនោះ តារាចម្រៀងហង្សមាស កញ្ញា ទេព បូព្រឹក្ស កាលពីពេលថ្មីៗ​នេះ​ បានធ្វើការប្រកាស​នៅក្នុងការ Live វីដេអូថា ប្រសិនបើទស្សនិកជនអ្នកគាំទ្រ ឬមិនគាំទ្រ មានសំណួរអ្វីអាចសួរនាង ដោយផ្ទាល់បានអំឡុងថ្ងៃចូលរួមកម្មវិធី នៅផ្សារទំណើបអ៊ីអន២។

តារាចម្រៀងស្រីកញ្ញា ទេព ​បូព្រឹក្ស បាននិយាយតាមរយៈ Live វីដេអូ ដោយបញ្ជាក់ថា ប្រសិនមហាជនមានចម្ងល់អ្វី ចង់សួរនាំអំពីបញ្ហារបស់នាងនោះ អាចជួបគ្នាដោយផ្ទាល់ នៅផ្សាទំនើបអ៊ីអនពីរ។ មិនតែប៉ុណ្ណោះរាល់សំណួរទាំងអស់ គឺនាងបើកសិទ្ធិឲ្យសួរនាំដោយស៊េរី ពោលគឺមិនថា អ្នកគាំទ្រឬរិះគន់នៅឡើយ។

កញ្ញា ទេព បូព្រឹក្ស បាននិយាយថា «ខ្ញុំបើកសិទ្ធិសួរមិនថាឡើយអ្នក Hacker ឬ Fan នោះទេ គឺអាចសួរបានទាំងអស់។ ឈ្លោះគ្នា​ឈ្លោះជាមិត្ត ពុំមែនឈ្លោះជាសត្រូវនោះទេ …​ម្យ៉ាងទៀត បើនៅក្នុងបណ្តាញសង្គមឈ្លោះគ្នា ក៏ឈ្លោះចុះ ប្រសិនបើចង់បានផលប្រយោជន៍រៀងខ្លួន ឬដើម្បីចង់បានឲ្យគេស្គាល់ និងចាប់អារម្មណ៍»

តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស បន្ថែមថា បើសិនមានចេតនារិះគន់ បែបស្ថាបនា សូមធ្វើការឈ្លោះគ្នា គឺឈ្លោះជាមិត្ត មិនមែនដើម្បីបង្កើតសត្រូវនោះឡើយ។