(ភ្នំពេញ)៖​ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់​ស្លុត​មួយ​ បាន​កើត​ឡើង​​ បន្ទាប់ពីតារា​សម្តែង​លោក​ យ​ន សុភ​ក្រ័​​ ​​ធ្វើដំណើរទៅ​ថត​នៅ​លើ​ភ្នំ​គិរី​រម្យ ស្រាប់តែរថយន្តដែលខ្លួនបានជិះ ជាមួយក្រុមការងារ ​ផ្ទុះ​ឆេះ​ឡើង​យ៉ាង​ស​ន្ធោ​​សន្ធៅ​ នៅក្នុងតាមផ្លូវពេលចូលដល់ក្នុងព្រៃ ធ្វើឲ្យលោក​ភ័យស្លន់ស្លោ រត់បាតជើងសព្រាត ស្ទើរតែមិនចង់ទាន់​។ ​ហេតុការណ៍​ដ៏គួរឲ្យរន្ធត់នេះ បាន​កើតឡើង​វេលា​ម៉ោង​១០​ និ​ង​៣០​នាទី​ព្រឹក​ កាលពីម្សិលមិញ​នេះ​ ហើយរថយន្តដែលឆេះ គឺជាប្រភេទ​សាំ​យ៉ុ​ង។ លោក យន សុភ័ក្រ បានឲ្យដឹងថា កំឡុងពេលធ្វើដំណើរ​ ស្រាប់តែធំក្លិនឈ្ងៀមខ្លាំង រហូតលោក និងអ្នកនៅលើឡានទាំងអស់នាំគ្នាវេចបង្វេច រត់ចុះពីឡានសឹងមិនទាន់ ដោយគ្រាន់តែចេញបានបន្តិច ឡានក៏ចាប់ផ្តើមផ្ទុះឆាបឆេះតែម្ដង​។

អ្វីដែរធ្វើឲ្យតារាសម្ដែង លោក យន សុភ័ក្រ ពោលទាំងរន្ធត់ក្នុងបណ្ដាញហ្វេសប៊ុកយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍​ដ៏រន្ធត់​ ហើយក៏ជាលើកដំបូង​សំរាប់ជីវិតរបស់ខ្ញុំដែរ​ ដែលខ្ញុំជួបប្រទះ​ តែមួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ រថយន្ត​ដែលខ្ញុំកំពុងតែជិះត្រូវភ្លើងឆេះគ្មានសល់​ ស្ទើរតែរត់ចេញពីរថយន្តសឹងតែមិនទាន់​ សំណាងល្អគ្មានអ្នកត្រូវរបួស​ គ្រាន់​តែឆេះអស់​សំភារៈ​មួយចំនួន និងខូចខាតឡានទាំងស្រុង ដែលមិនអាចនឹងពន្លត់បាន​តែម្ដង​»​

យ៉ាងណាមិញ លោក យន សុភ័ក្រ បានបញ្ជាក់ថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះមិនបានធ្វើឲ្យអ្នកនៅក្នុងរថយន្ត រួមជាមួយលោក ជួបគ្រោះថ្នាក់ទេ ដោយគ្រាន់តែខូចខាតអស់សម្ភារៈមួយចំនួន និងខ្ទេចឡានទាំងស្រុង​៕