(ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច កាលពីមួយរយៈមុន នាយ សង់ ស៊ីស ដែលជាឪពុករបស់នាង សង់ សេត បានធ្លាក់ខ្លួនឈឺ និងត្រូវព្យាបាល ទិញថ្នាំជាប្រចាំផងដែរ។ ប្រហែលជំងឺរបស់ឪពុក មិនទាន់ជាសះស្បើយ និង​ខ្វះខាតថវិកាខ្លាំង ទោះថ្មីៗនេះ នាយ សង់ សេត សម្រេចចិត្តប្រកាសលក់ផ្ទះ ដល់ទៅពីរកន្លែងជាបន្ទាន់ ដើម្បីដោះទ័ល។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពី​គេឃើញមាន​ គណនីហ្វេសប៊ុករបស់ នាយ សង់ សេត បានបង្ហោះរូបផ្ទះ ដោយភ្ជាប់ជាមួយសារមានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំត្រូវការលក់ផ្ទះពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ ៣៥ម៉ឺនដុល្លាអាចចរចា​បាន។ ទី២នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ ២៥ម៉ឺនចរចា​។ (077811968, 015436007)»

ទន្ទឹមគ្នាជាមួយនឹងការ ប្រកាសលក់ផ្ទះនេះផងដែរ ត្រូវបានមហាជនជាច្រើន សម្តែងនូវការនិងនឹកឃើញដល់ស្ថានភាពជំងឺ របស់​តារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស ថាបច្ចុប្បន្នយ៉ាងណាហើយ ខណៈជារឿយៗតែងតែឃើញកូនប្រុសស្រីរបស់លោក សម្តែងនូវទុកកង្វល់ក្នុងបណ្តាញសង្គមរហូត។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គេធ្លាប់ឃើញនាយ សង់ សេត បង្ហាញក្តីបារម្ភចំពោះឪពុក និងមានបំណងយកឪពុកទៅព្យាបាល តែខ្វះថវិកា​ ដោយលោកបាននិយាយថា «បើមានប៉ុណ្ណឹងមែន យកពុកនិងប្អូនចូលពេទ្យថៃហើយ»។ ការលើកឡើងបែបនេះ អាចនិយាយបានថា គ្រួសាររបស់នាយ សង់ សេត កំពុងខ្វះខាតលុយខ្លាំង និងត្រូវការលុយ បន្ទាប់ដើម្បីព្យាបាលជំងឺឪពុក៕