(អាមេរិក)៖ Kendis Gibson ដែលជាអ្នកអានព័ត៌មាន ក្នុងកម្មវិធី World News Now របស់ទូរទស្សន៍ ABC News កំពុងរងការរិះគន់យ៉ាងខ្លាំងចំពោះការបញ្ចេញអាកប្បកិរិយា ធ្វើត្រាប់បែបចំអកឡកឡឺយ និងមិនគោរពដល់ក្រុម BTS នៅឯមហាសន្និបាតអង្គការសហប្រជាជាតិជាមួយ UNICEF។

នៅក្នុងកម្មវិធី Kendis Gibson បាននិយាយកាត់សម្តីរបស់ RM និង បានធ្វើការអត្ថាធិប្បាយខ្លាំង អំពីសាររបស់នាងសំដៅទៅលើពាក្យ "Speak Yourself" ខណៈដែលអ្នកទាំងពីរ ចាប់ផ្តើមពន្យល់ ពីយុទ្ធនាការរបស់ UNICEF និង BTS បានសហការគ្នា ពេលនោះ Kendis Gibson បញ្ចេញឫកពារមិនសមរម្យនិងសើចបែបចំអកឲ្យក្រុមចម្រៀងនេះ ដោយបញ្ជាក់ថា BTS គ្រាន់តែជាក្រុមតន្រ្តីក្មេងប្រុសមកពីកូរ៉េប៉ុណ្ណោះ។

ក្រោយមកពិធីកររូបនេះក៏បានបញ្ចប់ជាមួយនឹងការអត្ថាធិប្បាយមិនសមរម្យលើការរាំរបស់ BTS ទៀតផង ធ្វើឲ្យក្រុមអ្នកគាំទ្រសម្តែងការមិនពេញចិត្ត និងរិះគន់លោកយ៉ាងខ្លាំង។ នៅលើទំព័រ Twitter របស់ Kendis Gibson អ្នកគាំទ្រជាច្រើន បានទាមទារឲ្យលោកធ្វើការសុំទោសជាផ្លូវការ ដល់តារាចម្រៀងប្រុស BTS៕