(ភ្នំពេញ)៖  ចំពោះកំពូលតារាចម្រៀងប្រុស លោក ឆន សុវណ្ណរាជ ខណៈក្នុងថ្ងៃកាន់បិណ្ឌទី៩ នេះ លោកបានទៅធ្វើបុណ្យជួបជុំគ្រួសារ។ រឹតតែពិសេសជាងនេះ​ គឺមុននឹងទៅវត្ត លោកបានធ្វើបាយម្ហូបជូនអ្នកម្តាយ ជាស្រឡាញ់របស់លោកពិសារជាមុនសិន ខណៈទង្វើ​បែបនេះ ធ្វើឲ្យអ្នកគាំទ្រ ធ្វើការកោតសរសើរគ្រប់គ្នា។លើសពីនេះទៀតលោកបានទិញកាដូជាទីគាប់ចិត្តជូនអ្នកម្តាយ ជាគ្រឿងអលង្ការដ៏មានតម្លៃ គឺចិញ្ចៀនពេជ្រដ៏ស្អាត។

ការកត់សម្គាល់បែបនេះ ​ធ្វើឡើងបន្ទាប់ពីទស្សនិកជន បានឃើញរូបភាពមួយចំនួន ដែល​តារាចម្រៀងរូបនេះ បង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញ និងទទួលបានទឹកចិត្តតិចតួចពីកូនម្នាក់នេះ សម្រាប់លោកក្នុងខែបុណ្យខែទាន អ្វីដែលចង់ឃើញ គឺលោកសប្បាយបានចិត្ត អរគុណដល់ហាងពេជ្រ សេង ចិន្តា @seng.chenda76 ដែលបានច្នៃម៉ូដយ៉ាងស្រស់ស្អាត​សំរាប់ម្តាយខ្ញុំ រូបភាពល្អៗគំរូល្អៗ គ្រាន់ចង់ចែករំលែក សូមកុំគិតអីឲ្យលើសពីនេះ អរគុណបាទ»

 នេះក៏មិនមែនជាលើកទីមួយទេ ដែលលោកទិញកាដូជាគ្រឿងអលង្ការ ជូនម្តាយបែបនេះ។ ជានិច្ចកាលគេតែងតែឃើញលោកទិញកាដូ បែបនេះជូនម្តាយជាហូរហែ ខណៈលើកមុនលោកក៏ធ្លាប់ទិញ ខ្សែក​មាសពេជ្រធំៗ មានតម្លៃថ្ងៃៗ ជូនម្តាយក្នុងឱកាសបុណ្យទាន ដូចគ្នានេះដែរ។