(ភ្នំពេញ)៖ កីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន ៤រូបត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ២លើក មុននឹងឈានដល់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨។

កីឡាករទាំង ៤រូបនោះសុទ្ធតែជាកីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយត្រូវបានគ្រូបង្វឹកថ្មី Keisuke HONDA របស់ក្រុមគោព្រៃកម្ពុជាសម្រេចចិត្តកោះហៅឲ្យចូលរួមនាពេលខាងមុខមានដូចជា កីឡាករប្រាក់ ធីវ៉ា កីឡាករ ស៊ិន កក្កដា កីឡាករ អ៊ិន សូដាវីដ និងកីឡាករ អ៊ន ចាន់ប៉ូលីន។

ភ្នំពេញក្រោន សូមជូនពរដល់កីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំង ៤រូប រួមទាំងក្រុមគោព្រៃកម្ពុជាឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតនាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា មុននឹងឈានដល់ការប្រកួតប្រជែងក្នុងពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជា នឹងត្រូវប្រកួតមិត្តភាពចំនួន ២លើក ដោយក្នុងនោះរួមមាន ប៉ះក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងចុងក្រោយប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា នៅពហុកីឡដ្ឋានជាតិតែមួយគត់៕