(​ភ្នំពេញ)៖ ខណៈដែលថ្មីៗនេះ តារាសម្ដែងមានប្រវត្តិកម្សត់តស៊ូ តាំងពីកុមារភាព នឹងជាអ្នកទូលនំកងលក់ លោក​ ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានដឹកដៃស្រីស្អាតម្នាក់ ឲ្យចូលមកក្នុងសង្វៀនសិល្បៈជាមួយខ្លួន ហើយត្រូវបានគេសង្ស័យថា អ្នកទាំងពីរអាចមានទំនាក់ទំនង​ពិសេស ណាមួយហើយ ទើបបានជាជួយជ្រោមជ្រែងគ្នា ខុសពីប្រក្រតីបែបនេះ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ​​មុននេះបន្តិច បានធ្វើកម្មវិធីសប្បុរសធម៌ ជាមួយអ្នកនាង ឆ័យលី ដាឡែន តាមរយៈការចែកអាហារ និងសម្ភារៈដល់លោកតាតាធាក់ស៊ីក្លូ និងជនអនាថា នៅក្រុងភ្នំពេញហើយ នៅពេល​នេះ​អ្នកសម្ដែងដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ បាននាំស្រីស្អាតដែលធ្លាប់សម្ដែង MV ជាមួយគ្នាគឺ កញ្ញាស្រីពៅ ចូលក្នុងបង្ហាញម៉ូដឲ្យទស្សនាវដ្ដីមួយ ដែលនឹងថតស្ទីលប្លែកៗ បែបយុវវ័យបែបបច្ចឹមប្រទេស ខណៈដែលលោក ណាវ៉ាត់ត្រា ក៍បានបង្ហាញអារម្មណ៍ថា នឹងចាប់អាជីពមួយនេះ ឲ្យដូចជាការសម្ដែងផងដែរ នាពេលអនាគត។

ប៉ុន្ដែនៅពេលសួររឿងថតកុននោះ លោក បែរជាថា មិនទាន់មានពេលវេលាគ្រប់គ្រាន់ ដោយសាតែជាប់បម្រើរការងារ នៅក្រុមហ៊ុនមួយឯខេត្ត មិនអាចដកឃ្លាបានទៅវិញ។

លោកបានអោយដឹងថា «​ខ្ញុំត្រូវក្រុមហ៊ុនមួយហៅឲ្យថតម៉ូដ ដាក់ទស្សនាវដ្ដីជាមួយ កញ្ញ ស្រីពៅ រួមទាំងជាមួយពិធីការិនីម្នាក់ នៅប៉ុស្ដិ៍ទូរទស្សន៍មួយទៀតផងដែរ។ តាមពិតអាជីពបង្ហាញម៉ូដ ខ្ញុំស្រឡាញ់ ជាយូរមកហើយ អ៊ីចឹងនាពេលខាងមុខនេះ ខ្ញុំនឹងចាប់យកឲ្យដូចខាងសម្ដែងដែរ ព្រោះឲ្យតែការងារសិល្បៈ ខ្ញុំស្រឡាញ់ទាំងអស់​»

លោកបានបន្ត​ទៀតថា «ថ្មីៗនេះដែរ មានខាងផលិតកម្ម គេហៅថតភាពយន្ដដែរ តែខ្ញុំមិនទាន់ទទួល ព្រោះខ្លាចមិនមានពេលវេលាគ្រប់គ្រាន់ ដោយសារតែខ្ញុំជាប់ធ្វើការ នៅក្រុមហ៊ុនមួយនៅខេត្ត ហេតុនេះហើយអាចឆ្លៀតបានតែថត MV និងខាង Fashion ហ្នឹង ព្រោះថតរយៈពេលខ្លី ខុសពីការថតកុន ដែលយើងត្រូវចំណាយពេលយូរថ្ងៃ ទើបអាចថតបាន»

ចំពោះដំណឹង ដែលមហាជនសង្ស័យថា លោកមានទំនាក់ទំនងមិនធម្មតាជាមួយស្រីពៅ ជាហេតុធ្វើឲ្យលោក​ជួយនាងចូលក្នុងសិល្បៈ មិនខ្លាចនឿយហត់នោះ ត្រូវបានលោកបញ្ជាក់ថា ពុំមែនជាការពិតនោះទេ ពោលគឺលោកនឹងកញ្ញា ស្រីពៅ គ្រាន់តែរាប់អានគ្នាធម្មតាៗប៉ុណ្ណោះ គ្មានអ្វីលើសពីការរាប់អានឡើយ ហើយគ្រាន់តែជាដៃគូ ក្នុងការងារសិល្បៈប៉ុណ្ណោះ។

គួរអោយគាត់សំគាល់នោះគឺតារាសម្ដែង ណាវ៉ាត់​ត្រា មិនទាន់ច្បាស់ថា នឹងចូលរួមជាមួយក្រុមបង្ហាញម៉ូដ ណាមួយឲ្យពិតប្រាកនោះទេ តែអ្នកសម្ដែងរូបនេះថា ចង់ថតសម្ដែងនិងបង្ហាញម៉ូដជាលក្ខណៈ FreeLance វិញ ប្រសើរជាងកុងត្រា ឲ្យក្រុមហ៊ុនណាមួយដែលអាចមានបញ្ហា នៅពេលដែលយើងគ្មានពេលគ្រប់គ្រាន់ តាមលក្ខខណ្ឌសន្យានោះ៕​