(មែនឆែស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម Kevin de Bruyne ក្រោយសម្រាកព្យាបាលអស់រយៈពេល ២ខែអំពីរបួស ជង្គង់ធ្ងន់ធ្ងរ បានបង្ហាញខ្លួនសារជាថ្មីក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមជួយ Manchester City លេងក្នុង UEFA Champions League។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករជនជាតិប៊ែលហ្ស៊ិក De Bruyne បានទទួលរងរបួសពេល Man City យកឈ្នះក្រុមម្ចាស់ផ្ទះ Arsenal ដោយលទ្ធផល ២-០ កាលពីថ្ងៃបើកឆាក Premier League រដូវកាលថ្មីឆ្នាំ២០១៨-២០១៩។

Bruyne បានចូលហ្វឹកហាត់វិញជាមួយក្លឹប Man City ត្រៀមការប្រកួតក្នុងពានរង្វាន់អ៊ឺរ៉ុប UEFA Championship រដូវកាលឆ្នាំ២០១៨-២០១៩ ជើងទី១ វគ្គសន្សំពិន្ទុនៃពូល F ដោយត្រូវប៉ះម្ចាស់ផ្ទះ Hoffenheim របស់អាល្លឺម៉ង់នារាត្រីថ្ងៃអង្គារ ទី២ ខែតុលានេះ ក្នុងទីក្រុង Baden-Württemberg នាកីឡដ្ឋាន Rhein-Neckar-Arena៕