(ក្រុងរ៉ូម)៖ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe នៃក្លឹប PSG និងខ្សែបម្រើប្រយុទ្ធ Trent Alexander-Arnold របស់ក្លឹប Liverpool បានស្ថិតក្នុងបញ្ជី ៤០នាក់ ដើម្បីឈ្នះពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ២០១៨ (Golden Boy) ប្រចាំទ្វីបអឺរ៉ុប។

ពានរង្វាន់ឯកត្តជន Golden Boy ត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលីដែលបានឈ្មោះថា Tuttosport ក្នុងឆ្នាំ ២០០៣ ខណៈពាននេះត្រូវបានប្រគល់ជូនចំពោះកីឡាករវ័យក្មេងឆ្នើមបំផុតនៅអឺរ៉ុបដែលមានអាយុក្រោម ២១ឆ្នាំប៉ុណ្ណោះ ជាមួយនឹងកីឡាករមានវ័យទើបតែ ២០ឆ្នាំ Mbappe ឈ្នះម្តងរួចមកហើយកាលពីឆ្នាំទៅ។

Arnold មានវ័យ ១៩ឆ្នាំបានចូលលេងឲ្យហង្សក្រហម Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League  កាលពីរដូវកាលមុន និងជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសរបស់គ្រូបង្វឹក Gareth Southgate ផងដែរក្នុងព្រឹត្តិការណ៍ World Cup 2018។

ចាប់តាំងពីបង្កើតពានរង្វាន់នេះមក មានកីឡាករមួយចំនួនបានឈ្នះរួមមាន Neymar និង Edinson Cavani ដែលជាមិត្តរួមក្រុមក្នុងក្លឹប PSG របស់ Mbappe រួមជាមួយកីឡាករ Lionel Messi, Wayne Rooney និង Paul Pogba ជាដើម៕