(ភ្នំពេញ)​៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀង ព្រមទាំងតារាសម្ដែងភាគច្រើន បានងាកទៅចាប់អារម្មណ៍ ទៅលើការ​ធ្វើជំនួញដីធ្លី។ ដោយឡែក បើក្រឡេកមកមើល តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក​ សុគន្ធកញ្ញា ថ្មីៗនេះ ត្រូវបានគេដឹងថា នាងបានចំណាយលុយ ទិញខុនដូ ចំនួន៦ សម្រាប់ស្នាក់នៅ ក៏ដូចជាជួលឬលក់​បន្ត ដែលការចំណាយទៅលើជំនួញនេះ មិនតិចជាង​ម៉ឺនដុល្លារនោះដែរ​។

ជាការពិតណាស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា​ ​​បានសំរេចចិត្ត ទិញនូវខុនដូចំនួន៦ និងបានក្លាយ ជាម្ចាស់ខុនដូ មួយរូប​ហើយអ្វីដែរគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះ ឱក សុគន្ធកញ្ញា បានក្លាយទៅជាអគ្គរាជទុត​សុឆន្ទៈ តំណាងក្រុមហ៊ុន​មួយនេះ ខណៈដែលនាងបានធ្វើការចុះកិច្ចសន្យា ធ្វើជាតំណាងឲ្យក្រុមហ៊ុន លក់ខុនដូមួយនេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

ទន្ទឹមគ្នានេះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា បានឲ្យដឹងថា នាងមានកិត្តិយស​ខ្លាំងណាស់ ដែលខ្លួនបានក្លាយ ទៅជាអ្នកតំណាងផ្តាច់មុខ​របស់គម្រោង The R&F Glory ដែលជាក្រុមហ៊ុន លក់ខុនដូរ ដែលនាងបានធ្វើជាម្ចាស់​ដំបូងគេ ដែលសម្រេចចិត្តទិញ នូវខុនដូរចំនួន៦ របស់ក្រុមហ៊ុននេះ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ ៣០ឆ្នាំ សម្រស់ចាំ ឱក សុគន្ធកញ្ញា បច្ចុប្បន្នគេសង្កេតឃើញថា នាងមានភាពមមាញឹកនឹងការងារសិល្បៈ ជាពិសេសនោះ នាងតែងតែបញ្ចេញ នូវបទចម្រៀងថ្មីៗជាច្រើន ព្រមទាំងទទួលបាន​ការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិជនផងដែរ​៕