(មេឆេស្ទើ)៖ អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បានតែកំពុងសំងំរៀនភាសាអង់គ្លេសនាពេល ថ្មីៗនេះ ដែលអាចជាសញ្ញាកាន់តែច្បាស់ ក្នុងការដឹកនាំនៃក្លឹបបិសាចក្រហម Manchester United ក្នុងខណៈកៅអី របស់គ្រូបង្វឹកបច្ចុប្បន្ន Jose Mourinho កំពុងរង្គោះរង្គើ ក្រោយចាប់ផ្តើមរដូវកាលមិនបានល្អ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា គ្រូបង្វឹកដែលបានលាឈប់ពីក្លឹប Real Madrid តាំងពីខែឧសភា ឆ្នាំ២០១៨ Zidane ពុំមានដឹកនាំក្លឹបណាមួយនៅឡើយទេរហូតដល់ពេលនេះ ហើយកន្លងមក រូបលោកធ្លាប់បានបង្ហើបថា គាត់នឹងមកបង្វឹកកូនក្រុមឆាប់ៗនេះវិញ ហើយជាក្លឹបដែលលេងក្នុងក្របខណ្ឌកំពូលអង់គ្លេសថែមទៀតផង។

អនាគតរបស់លោក Jose Mourinho នៅបិសាចក្រហមកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីការចាប់ផ្តើមដ៏ខ្សោយក្នុងរដូវកាលនេះ និងបានបែកធ្លាយពីទំនាក់ទំនងល្អក់កករជាមួយ Paul Pogba។

លោក Zidane ដែលបានជំនួសលោក Rafa Benitez នៅ Real Madrid ត្រូវគេមើលឃើញថាជាបុគ្គលដ៏មានឥទ្ធិពលនៅក្លិបចាស់មួយ និងអាចបង្រួបបង្រួមក្រុមតារាល្បីៗ ដែលមិនសូវល្អ។ ក្រោមការដឹកនាំរបស់ Zidane ក្រុមយក្សអេស្ប៉ាញបានបន្តឈ្នះពានរង្វាន់ Champions League ក្នុងរយៈពេល៥ខែបន្ទាប់ពីចូលកាន់តំណែង៕