(ក្រុងឡុងដ៍)៖ គ្រូបង្វឹក Gareth Southgate បានព្រមព្រៀងបន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ៤ឆ្នាំទៀត ពោលគឺដល់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដែលត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមការឲ្យដឹងពីសារព័ត៌មាន BBC សម្រាប់បុរសវ័យ ៤៨ឆ្នាំ Southgate កិច្ចសន្យាចាញ់របស់លោកនឹងផុតកំណត់ដល់ឆ្នាំ២០២០ ហើយបន្ថែមកិច្ចសន្យា ២ឆ្នាំទៀតនេះ ត្រូវបានធ្វើឡើង បន្ទាប់អតីតគ្រូបង្វឹកយុវជន U21 បានដឹកនាំអង់គ្លេសឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ក្នុងរយៈពេលជាង ២៨ឆ្នាំជាប្រវត្តិសាស្រ្ត។

ទន្ទឹមគ្នានោះ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ក៏បានបន្ថែមប្រាក់ចំណូលកើនដល់ ៣លានផោន ស្មើនឹង ៣.៩៤លានដុល្លារក្នុង១ឆ្នាំផងដែរ ដើម្បីជាលើកទឹកចិត្តចំពោះកិច្ចសន្យាថ្មីនេះ៕