(ភ្នំពេញ)៖ វគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងឈានចូលសប្តាហ៍ទី២២ ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩,៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមាន១២ក្រុមចូលរួមការប្រកួត និងត្រូវជាសប្តាហ៍ចុងក្រោយផងដែរ។

សម្រាប់ការប្រកួតថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ រួមមាន៖
- អគ្គិសនីកម្ពុជា Vs ក្រសួងការពារជាតិ
- វេស្ទើនភ្នំពេញ Vs អាស៊ីអឺរ៉ុបយូណាយធីត
- ណាហ្គាវើល Vs អគ្គ.នគរបាលជាតិ។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វិញរួមមាន៖
- សូលទីឡូអង្គរ Vs អង្គរថាយហ្គឺរ
- បឹងកេត Vs ភ្នំពេញក្រោន
- ព្រះខ័នរាជស្វាយរៀង Vs វិសាខា។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ចុងក្រោយនេះ មានគូពិសេស ក្រុម ជើងឯកចាស់ បឹងកេតអែហ្វស៊ីដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន៤៩ពិន្ទុ និងត្រូវប៉ះជាមួយក្រុម ភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន៣៣ពិន្ទុ៕