(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក សុផល ទីទី ដែរគេស្គាល់ថា ជាតារាចម្រៀងប្រុសពន្លកថ្មី ដែលបានតែងនិពន្ធ និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសនោះ គឺមានការគាំទ្រខ្លាំងពី សំណាក់ទស្សនិកជន ជាពិសេសនោះ គឺបទចម្រៀងមួយបទរបស់លោក ដែលបានចេញកាលពីពេលថ្មីៗនេះ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ គឺបទ «ស្រណោះម៉ែចាស់» ពោលគឺមានការកោតសរសើរ និងគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន។ សូម្បីតែតារាល្បីៗ ជាច្រើនដួង ក៏នាំគ្នាចាប់អារម្មណ៏ សរសើរនូវស្នាដៃ និពន្ធ និងបកស្រាយ របស់តារាចម្រៀងពន្លកថ្មី លោក សុផល ទីទី យ៉ាងច្រើនផងដែរ។
ជាការពិតណាស់ «ស្រណោះម៉ែចាស់» សំរាប់បុណ្យភ្ជុំបិណ្ឌ ដែលទទួលបានជោគជ័យ នឹងការកោតសរសើរមិនដាច់ពីមាត់ អំពីតារារៀមច្បង ល្បីៗជាច្រើនដួង ដូចជាលោក ឈឿន ឧត្តម, កញ្ញា ស៊ុន ស្រីពេជ្រ, លោក អេឡិច ចាន់ត្រា, អ្នកនាង ម៉ៅ ស៊ីណាត, លោក សុម៉ាលី, លោក អេនឌី, អ្នកនាង ស៊ីន ឧត្តមផល្លា, លោក សុះ ម៉ាច, អ្នកនាង ស៊ូ ដាណេ, ស៊ីម ស៊ីណាត និងមានតារាជាច្រើនដួងទៀត។
នេះជាជោគជ័យដ៏ធំធេងសំរាប់វិស័យចម្រៀងរបស់លោកក្រោយពេលបង្ហាញវត្តមាន ក្នុងសិល្បៈជាលើកដំបូង។ គួរបញ្ជាក់ថាទន្ទឹមនឹង បទ «ស្រណោះម៉ែចាស់» លោកត្រៀមបទចម្រៀងដែលលោកបាននិពន្ធ និងបកស្រាយរួមមានដូចជាបទ «កុំស្រឡាញ់គេក្រៅពីបង», «ម្ចាស់ជីវិត» និងបទ «Sydney ដួងចិត្ត» ជាដើម ហើយលោកក៏រំពឹងទុកខ្ពស់ថា នឹងទទួលបានការគាំទ្រពីទស្សនិកជន ផងដែរ៕