(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឺទ្ធស័ក ព.ស ២៥៦២, ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា អគ្គាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទអគ្គាធិការដ្ឋាន សូមគោរពជូនពរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចនូវភារកិច្ចដ៏ឧត្ដុង្គឧត្ដម ចំពោះជាតិនិងប្រជាជនកម្ពុជាជាទីស្នេហានៃយើង ទទួលបានជោគជ័យ និងនាំមកនូវសមិទ្ធិផលធំធេងបន្តទៀត។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕