(ភ្នំពេញ)​៖ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយ នូវសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ​ បវរសួស្តី​ សិរីវឌ្ឍនា​ វិបុលសុខ​ មហាប្រសើរគ្រប់ប្រការ​ ព្រះករុណា​ ព្រះបាទ សម្តេច ព្រះបរមនាថ​ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ​ ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរ​ ចាកផុតពីព្រះរោគាព្យាធិ​ ព្រះកាយពលមាំមួន​ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា​ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ​ ជាព្រះម្លប់ដ៏ត្រជាក់​នៃមាតុភូមិ​ ប្រជានុរាស្ត្រ​របស់ព្រះអង្គ​ ដើម្បីព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ​បន្តពី​ ព្រះករុណា​ ព្រះមហាវីរក្សត្រ​ ព្រះបរម​រតនកោដ្ឋ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពរ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖