(ភ្នំពេញ)៖ ក្នុងឱកាសដែលលោកឧត្តមនាវីទោ ហួរ ហាប់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ «ឧត្តមនាវីឯក» និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជា «មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក», លោកឧត្តមសេនីយ៍ទោ ឡាវ វ៉ាន់ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ និងក្រុមគ្រួសារ សូមជូនគោរពជូនពរ និងអបអរសាទរ លោកឧត្តមនាវីទោ ហួរ ហាប់ សូមមេត្តាទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកក្នុងការជួយសង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានេះដែរ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕