(ភ្នំពេញ)៖ ក្នុងឱកាសឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រតនា ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន​, ​មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក សូមគោ រពជូនពរ និងអបអរសាទរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និង ជោគជ័យគ្រប់ភារកិច្ច​ ដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នៅរសៀលថ្ងៃនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ (ផ្កាយ៤) ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ណុប រតនា ផងដែរ។

យើងខ្ញុំ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យបណ្ឌិត ណុប រតនា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យតែងតាំងមុខងារជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤រូប ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ ព្រះរាជក្រឹត្យតែងតាំងនេះ ត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។

នាយទាហានជាន់ខ្ពស់ទាំង៤រូបនោះរួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស
ទី២៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក
ទី៣៖ ឧត្តមសេនីយ៍ វង្ស វាសនា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការកលយុទ្ធ អគ្គបញ្ជាការ
ទី៤៖ ឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការកាំភ្លើងធំ៕