(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ សូមចូលរួមអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។
ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើឡើងនៅសាលប្រជុំអគារសវិមានរដ្ឋចំការមន ក្រោមអធិបតីភាពរបស់លោក អ៊ុជ គឹមអន ព្រឹទ្ធសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបាន បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងឯកឧត្តម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕